ទូតកម្ពុជាប្រចាំនៅអាមេរិក៖ បើកម្ពុជាត្រូវបានបង្ខំឱ្យដើរផ្ទុយពីប្រយោជន៍ជាតិ នោះវាជារឿងអាក្រក់បំផុតសម្រាប់កម្ពុជា

FN ៖ លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោ​ន សហរដ្ឋអាមេរិក បានថ្លែងប្រាប់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋតិចសាស់ តាមរយៈលិខិតមួយថា វាមិនមែនជារឿងល្អសម្រាប់កម្ពុជា និងអនាគតរបស់កម្ពុជានោះទេ ប្រសិនបើកម្ពុជា ត្រូវបានបង្ខំឱ្យរើសយកជម្រើស ដែលផ្ទុយនឹងប្រយោជន៍យុទ្ធសាស្រ្តជាតិរបស់យើង។ លិខិតឆ្លើយតបរបស់ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោ​ន សហរដ្ឋអាមេរិក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើឡើងបន្ទាប់ពី លោក ថេដ គ្រូស សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នាថ្មីៗនេះ បានរិះគន់ចំពោះការចាប់ ​លោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះ ការបិទ​អង្គការ​សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ​។ លោកបានលើកឡើងថា សកម្មភាពទាំងនេះ មិន​ត្រឹមតែ​កំពុងតែ​បំផ្លាញ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺថែមទាំងប៉ះពាល់ដល់ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាផង​ដែរ។ ឆ្លើយតបទៅនឹងការរិះគន់នេះ លោក ជុំ ប៊ុនរ៉ុង បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជាផ្តល់តម្លៃលើទំនាក់ទំនងដ៏ល្អ ជាមួយសហរដ្ឋអាមេរិក និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះស្ថិរភាព សន្តិភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ វាមិនមែនជារឿងល្អសម្រាប់កម្ពុជា … Continue reading ទូតកម្ពុជាប្រចាំនៅអាមេរិក៖ បើកម្ពុជាត្រូវបានបង្ខំឱ្យដើរផ្ទុយពីប្រយោជន៍ជាតិ នោះវាជារឿងអាក្រក់បំផុតសម្រាប់កម្ពុជា